មើលចិត្តខ្លួន៖
ទោះម៉ែឪបងប្អូនមីងមាសាច់ជិតយ៉ាងណាក៏ដោយ តែបើចិត្តមិនយល់គ្នាបាន យើងត្រូវគិតអោយឃើញច្បាស់ថា យើងមានកម្មពៀរនឹងគ្នាបានជាមកកើតជាឪម៉ែកូន បងប្អូន មីងមានឹងគ្នាក្នុងកំនើតដ៏ខ្លីគឺមនុស្សនេះ មិនមែនជាម៉ែឪបងបងប្អូនយើងគ្រប់ជាតិទេ បើជាម៉ែឪបងប្អូនមីងមានឹងគ្នាវាត្រូវតែចិត្តសត្វក្នុងថ្នាក់ជាមួយគ្នា។ អីចឹងទោះជាអ្នកដទៃនឹងយើងក្នុងជាតិនេះក៏ដោយបើមានចិត្តដូចគ្នាចិត្តសត្វក្នុងថ្នាក់ចិត្តជាមួយគ្នា នោះគឺជាបងប្អូនមីងមាម៉ែឪយើងហើយ។ ចិត្តសត្វក្នុងថ្នាក់ជាមួយគ្នា ពេលបែកកាយជាមនុស្ស ចិត្តសត្វក្នុងថ្នាក់ជាមួយគ្នានោះនឹងទៅជាមួយគ្នាហើយ ពូបញ្ជាក់ហើយ បញ្ជាក់ទៀតកាលនៅជាមនុស្ស ចិត្តរបៀបម៉េច ពេលទៅក៏ចិត្តនៅតែបែបហ្នុងដែរ ដូច្នេះទើបពូចេះតែសើច មនុស្សដែលនិយាយប្រាប់គ្នា កុំខឹង កុំគិតច្រើននាំតែអកុសលធ្លាក់ក្នុងចិត្តទេ លំបាកចិត្តរបស់នរណាគេ គឺលំបាកចិត្តរបស់យើងហ្នឹងហើយ សញ្ញាចិត្តរបស់មនុស្សនេះ បើគ្មានអកុសលធម៌ ច្រណែន ឈ្នានីស លោភលន់ ហើយមានកុសលចិត្តថ្នាក់សីលមិនបៀតបៀនគេ អោយអមិសទានទាំងអស់ដែលចាត់ទុកថាទានកំប៉ិកកំប៉ុក បើបានទៅជាសត្វសួគ៌ចិត្តប្រភេទនេះនឹងបានជាទេវតាតាមដុបព្រៃ តាមដំបូក ពេលដែលផ្ទុះផែនដីឆេះអស់រលីងរត់ប៉ោងស្បង់ចីវរដូចតែមនុស្សដែរ មើលក្នុងគម្ពីរទៅ ពេលដែលផ្ទុះផែនដីឆេះទេវតាគ្រប់ជាន់ទាំងអស់។ ចិត្តជាព្រហ្មអ្នករក្សាលោក ក្មួយគិតមើលមើល តើជាចិត្តប្រភេទណា មិនមែនជាចិត្តព្រហ្មដែលបានស្លាប់ពីមនុស្សទៅជាព្រហ្មដោយសារតែព្រហ្មវិហារធម៌មេត្តា ករុណា មុទិតា ឧបេក្ខាតែប៉ុណ្ណោះទេ មានតែធម៌ព្រហ្មនេះទៅជាព្រហ្មរក្សាលោកយ៉ាងម៉េចទៅកើត ក្មួយមើលមនុស្សដែលស្លូតៗចិត្តល្អហ្នុង ចិត្តប្រភេទហ្នុងរក្សាលោកបានដែរ មើលខុសមើលត្រូវកុំអោយលោកនឹងវិនាសណា ក្មួយត្រូវគិតអោយដូចមនុស្សគ្រប់ទឹកផង កុំគិតដូចមនុស្សសរសៃប្រសាទណាក្មួយ មិនមែនធ្វើបុណ្យទៅ មានស្អីទៅប្តូរអោយទៅជាចិត្តព្រហ្មរក្សាលោកនឹងបានទេ ចិត្តវាយ៉ាងម៉េចកាលនៅមនុស្ស ពេលស្លាប់ពីមនុស្សទៅ នៅជាព្រហ្មក៏ចិត្តតែដដែលហ្នុង បើទ្រើកៗហើយយករួចតែខ្លួនសម្ងំតែសុខ ធ្វើអីទាល់តែបានប្រយោជន៍មកខ្លួនឯងបានធ្វើ ហើយចិត្តប្រភេទនេះទៅរក្សាលោកកើតដែរ ក្មួយៗត្រូវយល់ត្រង់ចំណុចនេះណា ចិត្តកាលពីនៅជាមនុស្សយ៉ាងម៉េច ទៅជាសត្វសោយក៏ចិត្តនៅតែប្រភេទដដែលហ្នុងដែរ គឺចិត្តដដែលណា ចិត្តប្រហែលពូមិនដឹងជាសន្សំឧបនិស្ស័យប៉ុន្មានផែនដីមកហើយទេ ក្មួយយល់សភាពចិត្តដែរឬទេ? ពេលបែកធ្លាយកាយជាមនុស្ស គឺចិត្តដដែលហ្នឹងដែលធ្វើដំណើរទៅ។ ក្មួយមើលចិត្តមនុស្សសព្វថ្ងៃមើល តើមានអ្នកណាមានចិត្តរក្សាផែនដីទេ ខ្វល់ខ្វាយនឹងផែនដីទេ គិតរឿងរបស់គេទេ មានចិត្តអ្នករក្សាលោកទេ រក្សាលោកសំខាន់គឺរក្សាឋានកណ្តាលនេះ ព្រោះសត្វសាងគឺសត្វមនុស្សនេះនាំបញ្ហាខ្លាំងណាស់ដល់សត្វគ្រប់ឋានទាំងអស់ រក្សាលោកធំជាងគេ គឺរក្សាឋានមនុស្សលោកនេះកុំអោយមានបញ្ហា សត្វឋានដទៃជាសត្វសោយមិនមានបញ្ហាអ្វីទេ សាងយ៉ាងម៉េច សោយអញ្ចឹងទៅ ដែលជាបញ្ហាគឺបានជាសត្វហើយ គឺសាងអោយផ្ទុះផែនដីទាល់តែបាន អោយចុះនរកចុះប្រេតទាល់តែបាន។ ព្រហ្មរក្សាលោកត្រូវតែជាព្រហ្មសម្មាទិដ្ឋិ មិនមែនព្រហ្មធម្មតាទេ។ បដិវត្តន៍ផ្នត់គំនិតតើមានទេនៅក្នុងប្រវត្តិទឹកដីសុវណ្ណភូមិយើង? ការពន្យល់មនុស្សអោយយល់ត្រូវ គឺអោយដឹងថាអ្វីខុសអ្វីត្រូវ អ្វីឆ្គង ឬមិនឆ្គង វាទាមទារសមត្ថភាពបញ្ញាធំណាស់ ទឹកចិត្តធំណាស់ ទើបធ្វើកិច្ចការនេះបាន។ ការពន្យល់អោយដឹងខុសដឹងត្រូវគឺពន្យល់ដើម្បីពន្លាកម្លាំងកុំអោយផ្ទុះបែកលោកនេះបាន តើអ្នកណាទៅពន្លាកម្លាំងកើត ប៉ុន្តែមនុស្សកើតមកពីកម្លាំង ពន្លាមនុស្សគឺពន្លាការយល់ខុសរបស់មនុស្ស នេះគឺជាការពន្លាកម្លាំង។ ក្មួយដឹងទេ ពេលមនុស្សកំពុងតែគិត បើក្មួយបានដឹង គឺនៅក្នុងខួរក្បាលមនុស្ស សង្ខារកំពុងតែប្រព្រឹត្តទៅ សង្ខារកើតពីកម្លាំង កាលណាគិតខុស កម្លាំងរមូរខុស ធ្វើអោយមនុស្សធ្វើខុសតាមការគិតខុសនោះ ធ្វើខុសគឺមកពីគិតខុស លែងស្គាល់បុណ្យបាប វិនាសចម្រើន គឺមិនស្គាល់ធម៌នេះឯង ហើយពន្យល់មនុស្សអោយយល់ធម៌ ពេលនោះសង្ខារដែលកើតមកពីកម្លាំងរលាថយក្រោយមកត្រូវ ស្គាល់ខុស ស្គាល់ត្រូវ ស្គាល់បុណ្យ ស្គាល់បាប លែងចង់បានបុណ្យទៅទូលគម្ពីរបែបមនុស្សឆ្កួតហ្នុងហើយ ចង់បានបុណ្យពេកអោយពួកចោរដែលយកធម៌ព្រះពុទ្ធមកបោកបានលុយសឹកការប្រពន្ធចិញ្ចឹមម៉ែឪបងប្អូនធ្វើអ្នកមានដោយសារយកការបួសចេះទេសនាបោកយាយតានេះឯង។ ធ្វើពិធីចែកអំណោយដល់អ្នកក្រ ចែកអំណោយដល់តាស៊ីក្លូរាប់រយនាក់ ច្រឡំថាជាអំពើបុណ្យ អត់មានមើលចេតនារបស់ខ្លួនទេ នេះគឺបុណ្យឬ? មិនស្គាល់បុណ្យ មិនស្គាល់បាប បន្លំ កេងប្រវ័ញ្ចជិះជាន់បានលុយយកទៅធ្វើពិធីបុណ្យផ្សេង នេះគឺលុយទិញបុណ្យ ទង្វើកេងប្រវ័ញ្ចនាំអោយចុះនរក អត់ដឹងអីបន្តិចគិតថាខ្លួនធ្វើបុណ្យហើយ នេះហើយមិនស្គាល់បុណ្យ មិនស្គាល់បាបនោះ។ ពាក់កណ្តាលកម្លាំងនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ៥០០០ឆ្នាំមានការបំភ្លឺធម៌នេះម្តងទៀត។ ព្រហ្មជាអ្នករក្សាលោក មានចិត្តមើលខុសមើលត្រូវ កុំអោយលោកនេះផ្ទុះបែកដោយសារមនុស្សដែលកើតមកពីកម្លាំងធ្វើសង្ខារខុស គឺមិនស្គាល់ធម៌ ចេះតែគិតបញ្ច្រាស សង្ខាររមូរបញ្ច្រាស កម្លាំងរមូរបញ្ច្រាស ពិភពលោកនេះនឹងបែកឥលូវហើយ ដូច្នេះព្រហ្មដែលមានចិត្តជាអ្នករក្សាលោកត្រូវពន្យល់មនុស្សអោយស្គាល់ធម៌ ស្គាល់បុណ្យស្គាល់បាប ស្គាល់ចម្រើន ស្គាល់វិនាស។ មនុស្សឥលូវលែងស្គាល់បុណ្យស្គាល់បាបអស់ទៅហើយ ប្រឹងចំណាយលុយធ្វើពិធីបុណ្យផ្សេងៗ ហ្នុងក្នុងចិត្តគេស្មានតែបានបុណ្យហើយ មានពិនិត្យមើលចេតនារបស់ខ្លួនឯងនោះដែរឬអត់? ធ្វើបុណ្យបែបសព្វថ្ងៃនេះ នរកប្រេតចាំទទួល ច្បាប់ធម្មជាតិណា អត់មានស៊ីសំណូកយើងអីបន្តិច អត់ដឹងយើងធ្វើយ៉ាងម៉េចទេ ធ្វើរបៀបណាបានរបៀបហ្នឹង ធ្វើរបៀបបោកគេ ធ្វើយកមុខ សង្ខាររមូរទុកបែបមិនខុសមិនដឹងត្រូវ សង្ខាររមូរនាំទៅនរក ប្រេតទុគ្គតិភព ធ្វើដោយយល់ធម៌ ចិត្តនេះនឹងទៅកាន់សុគតិភព។ សម័យកម្លាំងរមូរគឺកម្លាំងរមូរខ្លាំងណាក្មួយ មិនមែនចិត្តព្រហ្មដែលមានត្រឹមតែព្រហ្មវិហារធម៌គឺចិត្តអាណិតចង់ជួយ ហើយជួយបានសម្រេចនោះទេ គឺចិត្តព្រហ្មហើយជាចិត្តដែលមានសម្មាទិដ្ឋិអញ្ចឹងបានជាពូនិយាយថាព្រហ្មសម្មាទិដ្ឋិណាក្មួយ គឺចិត្តរបស់ព្រហ្មដែលមានសម្មាទិដ្ឋិ ។ ចង់អោយកម្លាំងរលាដើម្បីរក្សាផែនដីកុំអោយផ្ទុះ ត្រូវពន្លាការយល់របស់មនុស្សដែលកំពុងតែយល់ខុសអោយមកយល់ធម៌ដើម្បីអោយកម្លាំងកុំរមូរខ្លាំងផ្ទុះលោក។ មើលត្រឹមតែដំណើរអិលឌីភីជាង១០ឆ្នាំយើងមើល តើត្រូវឬខុស មិច្ឆាទិដ្ឋិ ឬសម្មាទិដ្ឋិដែលយើងត្រូវពន្យល់ប្រជាពលរដ្ឋនៅក្នុងប្រទេសសមគួរគឺចំណុចដែលកូនកលាបៈវិលអោយស្គាល់ខុស ស្គាល់ត្រូវ ហើយមកដល់ឥលូវនេះគឺពេលដែលពូយល់ធម៌ហើយ ពូដឹងថាពូជានរណាហើយ ជាពេលដែលការពន្លាកម្លាំងត្រូវធ្វើក្នុងទ្រង់ទ្រាយធំហើយ។ ការពន្លាកម្លាំងក្នុងទ្រង់ទ្រាយធំត្រូវតែចាប់ផ្តើមហើយ។ ពេលចុះចាប់កំណើត ព្រហ្មសម្មាទិដ្ឋិ ចេះមើលដំណើរកម្លាំងដឹងថាពាក់កណ្តាលអំណាចនៃការត្រាស់ដឹងរបស់ព្រះពុទ្ធគឺជារយៈពេលសមស្របតែម្តងហ្នឹងទៀតគត់ ក្នុងការពន្លាកម្លាំង ចុះចាប់កំណើតខុសតែមួយខណៈគឺខុសហើយ។ ពីពេលនេះរហូតដល់៥០០០ឆ្នាំនៃអំណាចនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតម កម្លាំងនឹងរមូរខ្លាំងទៀត អាយុមនុស្សចុះត្រឹម១០ឆ្នាំ ហើយសង្គ្រាមបរិមាណូក៏ផ្ទុះនៅពេលនោះ បន្ទាប់ពីនោះមនុស្សនៅតិចតួចបំផុតនៅលើផែនដីយើងនេះ មនុស្សមានចិត្តសង្វេគ ហើយអាយុក៏បានឡើងដល់៨ម៉ឺនឆ្នាំ ហើយដោយអំណាចអញកម្លាំងរមូរ អាយុមនុស្សបានចុះមកត្រឹម២ម៉ឺនឆ្នាំ ហើយព្រះសិអារ្យមេតេយ្យក៏ត្រាស់នៅពេលនោះ។ អ្នកបានស្តាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធ ចិត្តមានធម៌កត្តញ្ញូក៏បានជួបនឹងព្រះសិអារ្យមេតេយ្យនៅពេលនោះ។ ក្រោយអំណាចត្រាស់ដឹងនៃព្រះពុទ្ធចុងក្រោយបំផុតសម្រាប់ផែនដីនេះ ផែនដីក៏បានផ្ទុះនៅពេលនោះ សត្វដែលមានឧបនិស្ស័យមិនក្លាយជាព្រះអរហន្តនៅពេលនោះ ចិត្តមានធម៌កត្តញ្ញូក៏ក្លាយជាសត្វខ្ពស់ជាងទេវតាដែលត្រូវឆេះដោយការផ្ទុះផែនដីនៅពេលនោះ សត្វនោះក៏បន្តជីវិតក្នុងភពផែនដីក្រោយ ហើយបានជួបព្រះពុទ្ធ បើមិនបានត្រាស់ក៏បន្តទៅទៀត ជួបព្រះពុទ្ធអង្គក្រោយទៀត ព្រោះគេមានធម៌កត្តញ្ញូ។ ក្មួយៗមើលមើល ចិត្តព្រហ្មដែលរក្សាលោកមានលក្ខណៈបែបម៉េចទៅដូចមនុស្សសព្វថ្ងៃយករួចតែខ្លួនហ្នឹងឬ? គួរអោយអស់សំណើចណាស់ព្រោះយករួចតែខ្លួនបែបហ្នុងហើយ មកហៅគេអោយទៅរស់នៅដូចខ្លួនទៀតផង ហើយគិតថាចិត្តគេមិនដល់ចិត្តខ្លួនទៀត។ ចិត្តមនុស្សដែលគិតយករួចតែខ្លួនបែបនេះមានទំហំចិត្តឯណាទៅគិតគូរខ្វល់ខ្វាយរឿងផែនដី មានកម្លាំងប្រាជ្ញាឯណាទៅដោះស្រាយរឿងភពផែនដីកើត តែគេគិតថាចិត្តរបស់គេនោះគ្រាន់បើហើយ តែសម្រាប់ពូមើលទៅគេវិញ ពូឃើញសញ្ញាចិត្តរបស់គេខ្លះជាសត្វនរក ខ្លះជាសត្វប្រេត ខ្លះជាចិត្តទេវតាតាមដុបគុម្ពោត ពិតជាគួរអោយសង្វេគសត្វក្នុងសម័យនេះប្រាកដមែន។ ពូសូមរំលឹកក្មួយៗថាការបំភ្លឺធម៌ពីពេលនេះទៅដល់ពេលព្រះសិអារ្យមេតេយ្យត្រាស់គឺមានតែម្តងនេះទៀតគត់។ សូមក្មួយៗស្តាប់ធម៌អោយយល់ រួចបដិបត្តិខ្លួនតាមផ្លូវត្រូវក្នុងដំណើរដ៏សុខសាន្តទៅជួបព្រះសិអារ្យមេតេយ្យ។ សូមក្មួយៗរីករាយនឹងជីវិតយល់ធម៌របស់ពួកក្មួយៗ៕
ដោយ :
Khem Veasna
No comments