ឈាន ?
ឈាន ជាពាក្យបាលី ពាក្យសំស្រ្កឹតហៅថា ធ្យាន។ ឈាន ជាសភាវៈ នៃសមាធិ ដែលចិត្តបានគ្របសង្កត់ អកុសលនីវណធម៌ទាំង៥ គឺកាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ និង វិចិកិច្ឆា។ កាលចិត្តចុះស៊ប់ក្នុងឈាន គឺអាចតាំងនៅបានអស់កាលជាច្រើនម៉ោង។ ឈានធ្វើឲ្យចិត្តអ្នកបានចម្រើន បានរឹងមាំ ហើយអាចចូលជ្រៅទៅក្នុងធម្មជាតិពិតបាន តាមរយៈវត្តមានពិតរបស់ធម៌(ធម្ម)។ ឈានមាន៨បែបផ្សេងគ្នា ហៅថា សមាបត្តិ៨ គឺរូបជ្ឈាន៤ (ឈានមានរូប)និងអរូប្បជ្ឈាន៤ (ឈានអត់រូប)។ ព្រះសម្មាសម្ពុទ្ធ បានរកឃើញដោយព្រះអង្គឯងថា កាលផុតអំពី នេវសញ្ញានាសញ្ញាយតនៈ(ឈានសមាបត្តិទី៨) តទៅ គឺជាការសូន្យទៅ នៃវេទនា និងសញ្ញា ដែលព្រះអង្គហៅថា ឈានទី៩។ ឈានទី៩នេះ គឺជាវិស័យរបស់ ព្រះអនាគាមី ព្រះអរហន្ត ព្រះបច្ចេកពុទ្ធ និងព្រះសម្មាសម្ពុទ្ធ តែប៉ុណ្ណោះ។
FB
No comments