ដោយសារតែអវិជ្ជាគឺច្រឡំថានេះគឺខ្លួន នេះគឺជីវិត នេះគឺភព ធ្វើអោយមនុស្សជាប់ចិត្ត ហើយប្រកាន់ខុសនៅក្នុងរឿងខុសនេះយ៉ាងខ្លាំងក្លា ថាអ្វីៗដែលគេបានដឹងខុសនេះគឺជារឿងអស្ចារ្យ ជារឿងដ៏ជក់ចិត្តខ្លាំងណាស់សម្រាប់ពួកគេ។ បញ្ហា ឬទុក្ខរាប់សែនជំពូកក៏ចាប់ផ្តើមពីខណៈដែលពួកចាប់ផ្តើមដឹងខុសនេះ។ វាមិនជាថ្វីទេបើខ្លួនគេតែម្នាក់ឡប់ វង្វេងច្រឡំបែបនេះនោះ តែរឿងកាន់តែអាក្រក់ គឺគេបានបន្តការដឹងខុសនេះ វង្វេងនេះ ច្រឡំនេះដោយបង្កើតកូនមកឥតឈបឈរ នេះគឺវង្វេងជាន់លើវង្វេង! ខុសស្មើនឹងបញ្ហ ខុសណា! គ្មានទេដំណោះស្រាយនៅក្នុងរឿងខុស កែកុនទៅត្រូវវិញមិនបានទេ គឺមានតែពាក្យថា ព្រមទទួលទៅ ព្រោះអ្វី? ព្រោះវាខុសហើយ វាបានវិលផុតហើយគឺច្រឡំហើយ គឺវង្វេងហើយ! តើអ្វីជារឿងត្រូវ ជារឿងពិត? គឺអ្នកត្រូវតែរត់ទៅវាលស្រែ ឬចូលក្នុងបន្ទប់ចាក់គន្លិះទ្វារ បិតទូរស័ព្វ ហើយសញ្ជឹងគិតអោយឃើញនូវបញ្ហាដ៏ច្រើនសន្ធឹកសន្ធាប់ដែលបាន និងកំពុងតែកើតឡើង ហើយនឹងបន្តកើតឡើងឥតឈប់នៅលើរថភ្លើងជីវិតនៃអវិជ្ជា គឺការដឹងច្រឡំនេះ។ អ្នកនឹងមើលឃើញនូវអ្វីដែលអ្នកមើលនិងដឹងថាជាទុក្ខ ឬបញ្ហាផង និងមើលឃើញអ្វីដែលអ្នកច្រឡំថាជាសុខតែជាទុក្ខផង ដូចជាការបង្កើតកូនជាដើម។ បើអ្នកចេះតែបន្តគិតក្នុងទម្រង់បែបនេះយូរទៅៗ ច្រើនទៅៗ អ្នកនឹងកើតចិត្តសង្វេគ ហើយមើលឃើញភាពគ្មានន័យខ្លឹមសារអ្វីទាំងអស់ចំពោះជីវិតនេះ។ ហេតុអ្វីបានជាជីវិតវាគ្មានន័យខ្លឹមសារបែបនេះ? ពីព្រោះអ្វីៗទាំងអស់ដែលយើងបានដឹងខុសតាមទ្វារទាំង៦របស់យើង រួមទាំងខ្លួនឯងផងគឺកើតពី"កម្លាំង" នៃការវិលរបស់កលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់ទេ។ ស្គាល់កម្លាំងទេ? កម្លាំងគឺកម្លាំង! កម្លាំងមិនត្រូវមានការដឹងទេ ចុះបើមានការដឹង? គឺដឹងខុសហ្នឹងឯង ដឹងច្រឡំហ្នឹងឯង។ ដឹងភ្លាម ខុសភ្លាម! វាមិនត្រូវមានការដឹងឡើយ! សូមអោយមានសម្មាទិដ្ឋិគឺការយល់ត្រូវក្នុងរឿងខុសហ្នឹង ហើយចេះតែពង្រីកការយល់ត្រូវនេះ ដើម្បីអោយគិតកាន់តែត្រូវ ហើយនិយាយត្រូវ ធ្វើត្រូវ រស់នៅត្រូវ។
ការដឹងខុសថាមានជីវិតជាមនុស្សនេះវាខ្លីណាស់ តែវាសំខាន់ណាស់ ព្រោះចំណតជីវិតជាមនុស្សនេះជាស្ថានីយធំបំបែកទៅកាន់ស្ថានីយតូចៗផ្សេងទៀតរាប់ពាន់ស្ថានីយ រាប់ពាន់កំណើត។ សូមអ្នកយល់អោយត្រូវ ដឹង និងស្គាល់ផ្លូវអោយច្បាស់ គឺផ្លូវទៅកាន់ស្ថានីយនីមួយៗ និងស្ថានីយចុងក្រោយ ឬស្ថានីយរបស់កម្លាំង ឬនិព្វាន។ មានស្ថានីយផ្សេងៗទៀតមុនដល់ស្ថានីយកម្លាំងនេះ គឺ ស្ថានីយ សួគ៌ និង ព្រហ្ម នេះជាស្ថានីយក្នុងទិសដៅស្របទៅដល់ស្ថានីយកម្លាំង។ តែបើអ្នកយល់ខុស គឺអ្នកនឹងទៅកាន់ទិសដៅបញ្ច្រាស ហើយអ្នកនឹងចុះសំចតតែក្នុងស្ថានីយខុសគឺ នរក ប្រេត តិរច្ឆាន អសុរកាយណាមួយមិនឈប់ឈរទេ។ យល់ថាមានខ្លួនគឺការយល់ខុស មិច្ឆាទិដ្ឋិ យល់ថាគ្មានគឺយល់រហូតដល់អស់សេក្តីប្រកាន់គឺសម្មាទិដ្ឋិ។
បើអ្នកយល់ត្រូវហើយ សូមប្រាប់ និងបបួលមិត្តភក្តិ បងប្អូន ញាតិមិត្តជិតឆ្ងាយរបស់អ្នកទៅជាមួយអ្នកផង អាណិតគ្នា!!!
ដោយសារតែអវិជ្ជាគឺច្រឡំថានេះគឺខ្លួន
Reviewed by
piseth
on
March 15, 2020
Rating:
5
No comments